
គម្រោងជំនួយសង្គមតូចៗ
ចែកចាយសម្ភារៈសិក្សា និងសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដល់កុមារ និងគ្រួសារក្រីក្រ ក្នុងតំបន់ជនបទ។

ជំរុញសន្តិភាព ភាពរីកចម្រើន និងការអភិវឌ្ឍប្រជាជន តាមរយៈការអប់រំ វប្បធម៌ និងសុខមាលភាព។

មូលនិធិ ម៉ានី ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ អព្យាក្រឹត្យ និងត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៩។ មូលនិធិ ម៉ានី ត្រូវបានបង្កើតឡើងដោយគោលបំណងក្នុងការផ្លាស់ប្តូរសង្គម និងសហគមន៍។ យើងមានបេសកកម្មក្នុងការជំរុញសន្តិភាព ភាពរីកចម្រើន និងការអភិវឌ្ឍប្រជាជនតាមរយៈការអប់រំ វប្បធម៌ និងសុខមាលភាព។
មូលនិធិម៉ានីសហការជាមួយមូលនិធិជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ និងឯកជន អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពប្រជាជន និងសហគមន៍ ដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញ ការដឹកនាំ និងការបង្កើតធនធានមនុស្ស។
កិច្ចសហប្រតិបត្តិការ និងសកម្មភាពរបស់មូលនិធិម៉ានី គឺមានគោលបំណងបំផុសការច្នៃប្រឌិត ការរកដំណោះស្រាយសមស្របដល់បញ្ហាប្រឈម បង្កើតឥទ្ធិពលវិជ្ជមាន និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិក្នុងរយៈពេលវែង។

ផ្តល់ឱកាសអប់រំ ការបណ្តុះបណ្តាលជំនាញ និងការគាំទ្រសុខភាព ដល់មនុស្សរាប់ពាន់នាក់ក្នុងតំបន់ជនបទ និងទីក្រុង។

បង្កើតបណ្តាញសហប្រតិបត្តិការជាមួយអង្គការក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពសហគមន៍ និងធានាឥទ្ធិពលយូរអង្វែង។

បង្កើតការយល់ដឹង និងចិត្តសហការក្នុងសង្គម អំពីសារៈសំខាន់នៃការចូលរួម ដើម្បីសង្គមរឹងមាំ និងសមធម៌។

ចែកចាយសម្ភារៈសិក្សា និងសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដល់កុមារ និងគ្រួសារក្រីក្រ ក្នុងតំបន់ជនបទ។

រៀបចំវគ្គសិក្សា និងសិក្ខាសាលាដំបូងៗ ដើម្បីបណ្តុះបណ្តាលជំនាញអាជីព ការគ្រប់គ្រងគម្រោង និងជំនាញទំនាក់ទំនងដល់យុវជន និងសមាជិកសហគមន៍។
មូលនិធិ ម៉ានី បន្តបំពេញបេសកកម្មរបស់ខ្លួនដោយការងារទូទាំងប្រទេស និងការសហការជាមួយដៃគូអន្តរជាតិ។ យើងមានការប្តេជ្ញាដល់ភាពថ្កោលថ្កាន និងភាពទំនួលខុសត្រូវ ក្នុងគ្រប់គម្រោងដែលយើងអនុវត្ត ដើម្បីធានាថា សកម្មភាពទាំងអស់នាំមកនូវការកែលម្អជាក់ស្តែង។