តូច...តែសម្បូរបែប

ទូកលើទន្លេនៅពេលថ្ងៃលិច
ផ្លូវបាសាក់ពោរពេញដោយពណ៌ និងជីវិត

តើគួរធ្វើអ្វី?

តំបន់មាត់ទន្លេ

ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ និងអមតាមដងទន្លេក្នុងរាជធានីភ្នំពេញ។ ទីនេះជាកន្លែងរួមបញ្ចូលគ្នារវាងធម្មជាតិ ទេសភាពទន្លេ វប្បធម៌ ការកម្សាន្ត និងជីវិតទីក្រុង។ បន្ថែមពីនេះ ក៏មានសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទេសចរនិងអ្នករស់នៅដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ បារ សណ្ឋាគារ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្មដែលផ្តល់ជម្រើសម្ហូបអាហារជាច្រើនប្រភេទនិងសេវាកម្មផ្សេងៗថែមទៀត។

ភោជនីយដ្ឋាន និងបារ

ភោជនីយដ្ឋាន និងបារ

ហាងកាហ្វេ

ហាងកាហ្វេ

ជិះទូក

ជិះទូក

សណ្ឋាគារ

សណ្ឋាគារ

កន្លែងកម្សាន្ត

កន្លែងកម្សាន្ត

អំពីបាសាក់ឡែន

បាសាក់ឡែនចាប់ផ្តើមរីកចម្រើននៅឆ្នាំ២០១៣ ហើយកាន់តែមានភាពល្បីល្បាញឡើងៗនៅឆ្នាំ២០១៤ ដែលបានទាក់ទាញទាំងភ្ញៀវជាតិ-អន្តរជាតិ ហើយទាក់ទាញបានទាំងអ្នកវិនិយោគក្នុងស្រុកនិងបរទេសទៀតផង។

ក្រោយវិបត្តិកូវីដ-១៩ តំបន់នេះបានបន្តវិវត្តជាមួយអាជីវកម្មនិងហាងជំនាន់ថ្មីៗ។ ក្រៅពីការកម្សាន្តនិងអាហារ បាសាក់ឡែនក៏មានសកម្មភាពសិល្បៈ តន្ត្រី ហាងម៉ូដ និងកន្លែងជួបជុំរបស់អ្នកបង្កើតថ្មីៗទៀតផង។

ផ្លូវបាសាក់ពោរពេញដោយពណ៌ និងជីវិត

លក្ខណៈពិសេសរបស់ ផ្លូវថ្មើរជើងចតុមុខ

ទីតាំងស្ថិតនៅតាម តីរវិថីព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ បើកដំណើរការនៅរៀងរាល់ចុងសប្តាហ៍។ ចរាចរយានយន្តត្រូវបានបិទទាំងស្រុងចាប់ពីម៉ោង៦ល្ងាច ដល់ ១១យប់ ដើម្បីបង្កើតជាលំហសម្រាប់ថ្មើរជើង និងសកម្មភាពកម្សាន្តនានាយ៉ាងរីករាយ។ ទីនេះក៏មានបំរាមយ៉ាងតឹងរ៉ឹងទាក់ទងនឹងការជក់បារី និងការបង្កើតផ្សែងបារី នៅក្នុងតំបន់ ដើម្បីរក្សាបរិស្ថានស្អាតនិងសុខភាពសាធារណៈ។

បាសាក់ឡែនពេលរាត្រី